ពិធីពិសារអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកធុរកិច្ច និងមន្រ្តីជាន់ខ្ពស់

ក្នុង ពិធីពិសារអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកធុរកិច្ច និងមន្រ្តីជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើ​សង្កថា លើក​​ឡើងនូវចំណុច​សំ​ខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់បន្ថែម ចំ​ណុច​ខ្លះដូចតទៅ៖ សូមគោរពសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេច ក្រឡាហោម ស ខេង, ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេចវិបុលសេនាភក្តី សម្តេចក្រឡា​ហោម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា ក្នុងពិធីជួបជុំដ៏វិសេស​វិសាលនេះ ដែលរៀបចំដោយសមាគមអ្នកឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំរបស់យើងនេះ ពិត​ជាមានអត្ថន័យវិសេសវិសាល ដែលផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំនីតិបញ្ញត្តិ នីតិប្រតិ​បត្តិ និងតុលាការ ជាមួយនឹង​ក្រុមធុរកិច្ច ដែលបានធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដីនៃព្រះរាជាណាចក្រ​​​កម្ពុជា។ ហើយក៏បានផ្សារភ្ជាប់ខ្លួនផងដែរ ជាមួយនឹងដំណើរការវិវត្តរបស់ប្រទេស តាមរយៈការដឹកនាំរបស់គណបក្ស​ប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណចំពោះសុន្ទរកថារបស់ឯកឧត្តម​ទេស​រដ្ឋមន្រ្តី … Continue reading ពិធីពិសារអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកធុរកិច្ច និងមន្រ្តីជាន់ខ្ពស់